សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ជ្រៃកោង ខណ្ឌពោធិសែនជ័យ

បន្តការងារជួបកម្មករ/ការិនីមិនតិចជាង ១០ ឆ្នាំ … ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមស្វាគមន៍ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រទាំងឡាយ ដែលបានផ្ដល់ឱកាសអោយកម្មករ/ការិនី បានមកជួបខ្ញុំនៅពេលព្រឹកនេះ ហើយក៏បន្តអោយមានការឈប់សម្រាកនៅពេលល្ងាច ដែលមានប្រាក់ឈ្នួលពេញមួយថ្ងៃ។ អាទិត្យមុននេះ គឺក្មួយៗជាកម្មករ/ការិនីរបស់យើង ពិតជាមានដឹងហើយថា ពូបានធ្វើដំណើរទៅអូស្រ្តាលី ដែលឱកាសនៃការជួបគ្នាកាលពីអាទិត្យមុន មិនមានទេ។ ប៉ុន្តែអាទិត្យនេះ គឺយើងមាន ហើយអាទិត្យក្រោយ យើងក៏មានបន្តទៀត។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងនឹងធ្វើកិច្ចការងារនេះ មិនមែនគ្រាន់តែមួយថ្ងៃ មួយខែ ឬពីរខែទេ ក៏ប៉ុន្តែយើងនឹងធ្វើការងារនេះក្នុងរយៈពេល ១០ ឆ្នាំបន្តទៀត …។ ការប្រែប្រួលអាកាសធាតុ/នៅថ្ងៃចូលឆ្នាំខ្មែរ មិនជាក្ដៅពេកទេ សុំអភ័យទោសផងដែរ ចំពោះក្មួយៗជាកម្មករ/ការិនី ដែលមិនទាន់បានជួប ច្បាស់ជាទន្ទឹងរង់ចាំ ប៉ុន្តែពេលវេលាសម្រាប់ពូ ពិតជាខើចពេកហើយ គឺបើយោងតាមការបរិច្ឆេ​ទ។ ម្សិលមិញនេះ ត្រូវទៅខេត្តព្រះវិហារឯណោះ ក៏ប៉ុន្តែមិនដឹងថាយ៉ាងម៉េច ជាបាតុភូតធម្មជាតិដែលបានកើតឡើង។ ប្រហែលនេះ ជាបាតុភូតដែលស្ដេចនាគ និងកូននាគជួបគ្នា ដែលធ្វើអោយប្រទេសរបស់យើងមានភ្លៀងធ្លាក់។ សូម្បីតែយប់មិញនេះ ទីន្លែងនេះក៏មានភ្លៀងធ្លាក់ដែរ។ អញ្ចឹងការពិត … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ជ្រៃកោង ខណ្ឌពោធិសែនជ័យ